ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងធុរកិច្ចរបស់សហគ្រាសធុនតូច និង មធ្យម

June 17, 2024

Blog Image
ក្រុមហ៊ុន Codingate Technology យើងខ្ញុំមានកិត្តិយសដែលទទួលបានកិច្ចសហប្រតិបត្តិជាមួយ សភាពាណិជ្ជកម្មកម្ពុជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមសហគ្រិនវីម៉ូនៅកម្ពុជា ក្នុងការចូលរួមបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) GateMaster.ai ដែលជាបច្ចេកវិទ្យា Ai ដំបូងគេនៅកម្ពុជាសំរាប់ដំណោះស្រាយអាជីវកម្ម បង្កើតឡើងដោយក្រុមហ៊ុនកូដីងហ្គេតថេកណូឡូជី និងបង្ហាត់បង្ហាញបង្រៀនក្នុងការប្រើប្រាស់ដោយផ្ទាល់ពីលោកអគ្គនាយករបស់យើងលោក សុខ សុភមង្គល។
 
វគ្គសិក្ខាសិលាបណ្តុះបណ្តាលខាងលើនេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលមានសមត្ថភាពខ្ពស់ក្នុងការជួយដល់ប្រតិបត្តិការការងាររបស់សហគ្រិន និង បង្ហាត់អំពីការប្រើប្រាស់ផ្ទាល់លើកម្មវិធីដែលទាមទារឱ្យបុគ្គលិក ម្ចាស់សហគ្រាសមានសមត្ថភាពក្នុងការគ្រប់គ្រងធុរកិច្ច ប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់ផលិតភាពការងារ ។
🗓កាលបរិច្ឆេទ៖ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៖ ០៨:០០ - ១៧:០០
📍ទីកន្លែង៖ បន្ទប់ប្រជុំអង្គវត្ត ជាន់ទី១៥ អគារមជ្ឈមណ្ឌលអភិវឌ្បធុរកិច្ច
✍️សូមគោរពអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី៖៖
សូមអរគុណ!
-------

Codingate Technology is thrilled to announce our collaboration with Cambodian Chamber of Commerce, the Business Development Center of the Ministry of Economy and Finance, and the VMOVE Entrepreneurs Association of Cambodia for the GateMaster.ai Artificial Intelligence (AI) Training workshop. As the pioneers behind Cambodia's first AI technology for business solutions, we are proud to lead this transformative training initiative.

Our CEO and Founder, Mr. Sok Sopheakmonkol, will be personally guiding participants through the practical applications of GateMaster.ai. The primary objective of this workshop is to highlight the critical importance of artificial intelligence in today's business operations. By equipping entrepreneurs with hands-on AI applications, we aim to enhance their operational efficiency and significantly boost productivity.

Event Details:

  • Date: June 20, 2024
  • Time: 08:00 - 17:00
  • Venue: Angkor Wat Meeting Room, 15th Floor, Business Development Center Building

Don't miss this opportunity to elevate your business with AI! Register for the program here: Registration Link

Thank you, and we look forward to seeing you there!

Stay up to Date

Our Latest Blog