Empowering Young Tech Talent at Passarelles Numeriques Cambodia (PNC) with a Company Visit to Codingate Technology
March 13, 2024
[English Version]
In a remarkable collaboration between Codingate Technology and Passerelles Numeriques Cambodia (PNC), a group of 13 students and one professor embarked on a study tour on March 11th, 2024. This study tour aimed to provide underprivileged youth with a firsthand experience of real-world work in the technology sector. The tour allowed the students to explore various aspects of technology, including the creation of digital solutions such as E-commerce web and app applications, Enterprise Resource Planning ( ERP), Customer Relationship Management (CRM), Learning Management System (LMS), and more. This collaboration between Codingate and PNC signifies a significant effort to empower young talents in the field of technology.
During the visit, the students had the opportunity to gain a comprehensive understanding of the company, Codingate Technology. They were able to interact with the professional team and engage in face-to-face communication, allowing them to delve into the details of completing practical work. The presentation provided an overview of Codingate Technology, highlighting their latest technological products carefully selected by their team. Moreover, the students were introduced to two new technology products: GateMaster.ai and GateCommerce - Telegram Shop. GateMaster.ai is an innovative digital solution that serves as both a personal and business consultant. It offers strategic insights, tailored business solutions, and expert advice, empowering businesses to achieve substantial growth. On the other hand, GateCommerce is a cutting-edge e-commerce platform designed specifically for creating digital stores on Telegram. This technology enhances the reputation of Cambodian business owners, regardless of their industry. These new products exemplify Codingate Technology's commitment to innovation and providing groundbreaking business solutions. This dedication motivates students to comprehend the true purpose and value that technology brings to society as a whole.
The partnership between Codingate and PNC exemplifies the power of collaboration in empowering young talents. By opening their doors and sharing their expertise, Codingate Technology played a crucial role in nurturing the students' potential and expanding their understanding of the tech industry. On the other hand, PNC's commitment to providing education and IT training to underprivileged youth created a platform for these students to access opportunities they might not have otherwise.
The study tour collaboration between Codingate Technology and Passerelles Numeriques Cambodia (PNC) stands as a shining example of how partnerships can empower young talents in the tech field. By providing underprivileged students with an opportunity to explore real-world technology work, build digital solutions, and engage with industry professionals, this collaboration has opened doors and broadened horizons. It is through such initiatives that we can foster the growth of Cambodia's tech industry, nurture future tech leaders, and create a more inclusive and prosperous society.
[Khmer Version]
នាថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០២៤ ក្រុមហ៊ុនបច្ចេកវិទ្យា Codingate Technology បានធ្វើកិច្ចសហការជាមួយនឹង អង្គការ Passarelles Numeriques Cambodia (PNC) ក្នុងការផ្ដួចផ្ដើមនូវទស្សនកិច្ចសិក្សាមួយ ដែលត្រូវបានចូលរួមពីសំណាក់សិស្សនិសិត្ស ចំនួន ១៣ នាក់ រួមជាមួយ គ្រូបង្ហាត់ម្នាក់ផងដែរ។ សកម្មភាពនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់យុវជន ទៅលើការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ និងមានភាពជាក់លាក់ នៃការងារផ្សេងៗនៅក្នុងវិស័យបច្ចេកវិទ្យា ដោយការមកទទួលបាននូវបទពិសោធន៍ ក្នុងកន្លែងធ្វើការនៃក្រុមហ៊ុបច្ចេកវិទ្យាស្តែងៗ បែបនេះតែម្ដង។ ទន្ទឹមនឹងនោះផងដែរ ដំណើរទស្សនកិច្ចនេះ បានអនុញ្ញាតឱ្យនិស្សិតទាំងអស់ ឈ្វេងយល់ពី បរិបទនៃកិច្ចការសំខាន់ៗក្នុងវិស័យនេះ ដូចជាការបង្កើតនូវដំណោះស្រាយឌីជីថលដ៏សម្បូរបែបជាច្រើនរួមមាន ការបង្កើតកម្មវិធី សម្រាប់ការលក់ទំនិញអនឡាញ (E-Commerce) ការបង្កើតប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការទូទៅនៃសហគ្រាស (ERP) ការបង្កើតប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ការបង្កើតប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) ជាដើម។ ការប្រព្រឹត្តឡើងនូវសកម្មភាពនេះ ពិតជាបានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង រវាង ក្រុមហ៊ុន Codingate Technology និង អង្គការ PNC ក្នុងការបង្កើនសក្ដានុពលដល់ទំពាំងស្នងឫស្សីជំនាន់ក្រោយទៅលើវិស័យបច្ចេកវិទ្យានេះ។
តាមរយៈសកម្មភាពនៃដំណើរទស្សនកិច្ចនេះ ដោយរាប់បញ្ចូលតាំងពី ការធ្វើបទបង្ហាញពីក្រុមហ៊ុន ក៏ដូចជាជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយក្រុមការងារដែលមានជំនាញច្បាស់លាស់របស់ Codingate Technology បានធ្វើឱ្យនិស្សិតដែលទាំងអស់ ទទួលបាននូវការចែករំលែកពីដំណើរការនៃការបំពេញការងារជាក់ស្តែង យ៉ាងល្អិតល្អន់ និងក្បោះក្បាយតែម្ដង ។ បន្ថែមពីនេះទៀតសោត ក្នុងការធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅនៃក្រុមហ៊ុន របស់ក្រុមហ៊ុន Codingate Technology នៅក្នុងនោះក៏មានជាការ លើកឡើងពីផលិតផលបច្ចេកវិទ្យាថ្មី និងទំនើបចុងក្រោយដែលត្រូវបានសម្រិតសម្រាំងឡើងដោយ ក្រុមបច្ចេកវិទ្យា Codingate Technology ជូនជាចំណេះដឹងទៅកាន់សំណក់សិស្សនិស្សិតផងដែរ ដែលជាការពិតណាស់ ផលិតផលបច្ចេកវិទ្យាថ្មីចំនួនពីរ រួមមាន GateMaster.ai ជាដំណោះស្រាយឌីជីលទីមួយដែលមាននាទីជាទីប្រឹក្សាផ្ទាល់ខ្លួនផង និងអាជីវកម្មផង ហើយផលិតផលនេះត្រូវបានដំណើរការដោយ ប្រព័ន្ធបញ្ញា សុប្បនិម្មិត (AI) ក្នុងការផ្តល់នូវយុទ្ធសាស្ត្រ និងអនុសាសន៍ដ៏មានប្រសិទ្ធភាពដែលអាចអនុវត្តបានភ្លាមៗនៅក្នុងអាជីវកម្ម ដោយផ្អែកលើចំណេះដឹងទូលំទូលាយ និងបទពិសោធន៍ដ៏មុតស្រួចរបស់ក្រុមហ៊ុន Codingate Technolgoy ក្នុងវិស័យ មុខជំនួញ និងបច្ចេកវិទ្យាដល់ទៅ 10 ឆ្នាំជាងកន្លងមកនេះ រីឯ ផលិតផលបច្ចេកវិទ្យាទីពីរនោះគឺ GateCommerce - Telegram Shop ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច (E-commercer) ដ៏ល្អបំផុតដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការបង្កើតជាហាងទំនិញបែបឌីជីថល សម្រាប់អាជីវករគ្រប់ជាន់ថ្នាក់ ដាក់លក់ទំនិញគ្រប់ប្រភេទនៅលើ Telegram ហើយបច្ចេកវិទ្យានេះដែរ នឹងបង្កើនកិត្យានុភាពដល់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ផលិតផលថ្មីទាំង ២ នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Codingate Technology ចំពោះការដែលនៅតែបន្តឈានជើងឆ្ពោះទៅរកភាពច្នៃប្រឌិត និងការផ្តល់នូវដំណោះស្រាយដ៏ទំនើបដល់អាជីវកម្ម ហើយការណ៍នេះក៏ជាកត្តាមួយជម្រុញទឹកចិត្តសិស្សនិសិត្ស ឱ្យយល់ពីគោលបំណង និងគុណតម្លៃដ៏ពិតប្រាកដដែល បច្ចេកវិទ្យា បាននឹងកំពុងផ្ដល់ជូនសង្គមជាតិទាំងមូលផងដែរ។
ភាពជាដៃគូរវាង Codingate និង PNC ជាសក្ខីភាព អំពីថាមពលនៃការសហការក្នុងការផ្តល់សិទ្ធិអំណាចដល់ទេពកោសល្យវ័យក្មេង។ តាមរយៈការបើកទ្វាររបស់ពួកគេ និងចែករំលែកជំនាញរបស់ពួកគេ បច្ចេកវិទ្យា Codingate បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះសក្តានុពលរបស់សិស្ស និងពង្រីកការយល់ដឹងរបស់ពួកគេអំពីឧស្សាហកម្មបច្ចេកវិទ្យា។ ម៉្យាងវិញទៀត ការប្តេជ្ញាចិត្តរបស់ PNC ក្នុងការផ្តល់នូវការអប់រំ និងការបណ្តុះបណ្តាល ជំនាញដែលពាក់ព័ន្ធនឹងផ្នែក ព័ត៌មានវិទ្យា (IT) ដល់យុវជនដើម្បីឱ្យពួកគេទទួលបាននូវឱកាសកាន់តែសម្បូរបែបក្នុងការផ្សារភ្ជាប់រវាងចំណេះដឹងទ្រឹស្ដីដែលបានសិក្សា ជាមួយនឹង បទពិសោធន៍នៃការអនុវត្តន៍ផ្ទាល់។
កិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរវាង Codingate Technology និង Passerelles Numeriques Cambodia (PNC) គឺជាសក្ខីភាពដ៏ជាក់ច្បាស់ក្នុងការបង្ហាញ ភាពជាដៃគូរវាងស្ថាប័នទាំងពីរក្នុងការជួយជ្រោមជ្រែងដើម្បីបង្កើនសក្ដានុពល ដល់យុវជនដែលមានទេពកោសល្យវ័យក្មេងនៅក្នុងវិស័យបច្ចេកវិទ្យារបស់យើង។ តាមរយៈការផ្តល់ឱកាសដល់សិស្សនិស្សិតមកពីអង្គការនេះ ធ្វើការស្វែងយល់ និងប្រឡូកក្នុងបរិបទនៃកន្លែងការងារបច្ចេកវិទ្យាជាក់ស្ដែង និងផ្ទាល់បែបនេះ តាមរយៈការមើលឃើញពីការ បង្កើតដំណោះស្រាយឌីជីថល និងការជួបផ្ទាល់ជាមួយក្រុមការងារទៅតាមជំនាញនិមួយៗក្នុងវិស័យនេះ។ ការសហការនេះប្រៀបបានជាមាគ៌ាមួយដែលបានបើកបង្ហាញ និងពង្រីកការយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀទោកាន់ ទំពាំស្នងឫស្សីរបស់យើង ទាំងឡាយតាមរយៈសកម្មភាពនេះ បន្ថែមពីនេះទៀតសោត យើងអាចជំរុញកំណើននៃឧស្សាហកម្មបច្ចេកវិទ្យារបស់កម្ពុជា បណ្តុះអ្នកដឹកនាំបច្ចេកវិទ្យានាពេលអនាគត និងបង្កើតសង្គមមួយដែលមានការអភិវឌ្ឍបែបទំនើបកម្ម និងមានភាពរីកចម្រើនប្រកបដោយចីរភាពជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃយុគសម័យឌីជីថលបច្ចុប្បន្ននេះ។
Stay up to Date