Codingate Technology Greeted Singaporean Teachers In Purpose of Pursuing Strategic Partnerships for Success

February 17, 2024

Blog Image

[English Version]

On Friday, February 16th, 2024, Codignate Technology had the honor of hosting a group of three teachers from Singapore Chinese Girls' School who were keen to evaluate the company as an inspiring destination for their students. This significant visit aligns with the fourth strategy outlined by Mr. Sopheakmonkol Sok, the visionary behind Codingate 2024, which is pursuing strategic partnerships and alliances to broaden Codingate Technology's reach and deliver even greater value to customers and empowering young talents in this wide range technological sector.

During the visit, the teachers were warmly greeted by Codignate's Chief People Officer (CPO) and the enthusiastic team. They were given a comprehensive tour, providing them with a firsthand look at the various rooms and work spaces that embody the dynamic and collaborative spirit of Codignate Technology. From witnessing the energetic buzz of the development team to experiencing the focused discussions in the project management area, the teachers gained insights into the vibrant working environment that fosters innovation and drives success.

Also, a team member of the company had the opportunity to present an overview of Codignate Technology's profile to the teachers including the its establishment as a prominent software company in Cambodia, Codignate Technology has achieved significant milestones including successful projects and powerful awards both locally and internationally such as 2017 ASEAN ICT Award Winner as well as Global Startup 2019 Award Winner and other remarkable achievements since its inception. Codingate Technology's primary focus lies in delivering exceptional digital solutions and acting as trusted advisors to businesses and enterprises, helping them enhance their operations in today's fast-paced world.

The visit by the group of teachers to Codignate Technology served as a testament to the company's vibrant work environment and commitment to empowering young talents in the technological sector. As Codignate continues to push boundaries and deliver exceptional digital solutions, it also focuses on fostering diversity and inclusivity. With a strategic approach that includes pursuing partnerships and alliances to broaden its reach, Codignate Technology is positioning itself for continued success while making a positive impact on the industry and society as a whole.

[Khmer Version]

នាព្រឹកថ្ងៃសុក្រ ទី​​ 16 ខែ កុម្ភៈ ឆ្នាំ 2024 ក្រុមហ៊ុន Codingate Technology មានក្ដីសោមនស្សរីករាយ ក្នុងការស្វាគមន៍នូវវត្តមានរបស់គ្រូបង្រៀនចំនួន ៣ នាក់ មកពីសាលា Singapore Chinese Girl's School នៃប្រទេសសិង្ហបុរី​​ មកកាន់ក្រុមហ៊ុន Codingate Technology ដើម្បីមកស្វែងយល់ពីបរិបទ និង ទិដ្ឋភាពទូទៅ របស់ក្រុមហ៊ុន​ ដើម្បីស្ទង់មើលពីភាគរយដែលអាចចាត់ Codingate Technology ជាក្រុមហ៊ុនគោលដៅសម្រាប់រៀបចំក្នុងដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សពីទីនោះ មកកម្សាន្តនិងសិក្សាក្នុងប្រទេសកម្ពុជា។ សកម្មភាពដែលបានកើតឡើងនេះ​ ពិតជាស្របទៅតាម យុទ្ធសាស្រ្ត​ទី​ ៤ ក្នុងចំណោម ប្រាំយុទ្ធសាស្រ្ត ដែលបានចែងឡើងដោយ លោក សុខ សុភមង្គល សម្រាប់គោលដៅការរីកចម្រើនដោយចីរភាពរបស់ Codingate Technology នាឆ្នាំទី ២០២៤ ហើយយុទ្ធសាស្រ្តនៅត្រង់ចំណុចនេះដែរគឺ ផ្ដោតទៅលើការស្វែងរកភាពជាដៃគូនិងសម្ព័ន្ធភាព ក្នុងន័យពង្រីកវិសាលភាពរបស់ Codingate Technology ឱ្យកាន់តែរីកលូតលាស់ឡើងង ក៏ដូចជាសការចូលរួមបង្កើនកិត្យានុភាព ដល់ទំពាំងស្នងឫស្សីដែលទេពកោសល្យវ័យក្មេងក្នុងវិស័យបច្ចេកវិទ្យាដ៏ធំទូលាយនេះ។

កំឡុងពេលនៃការទស្សនាពីបរិយាកាសនៅក្នុងក្រុមហ៊ុននេះ គ្រូបង្រៀនម្នាក់ៗត្រូវបានទទួលរាក់ទាក់ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅពី ប្រធានការិយាល័យធនធានមនុស្ស និងក្រុមការងារដទៃទៀត។ បន្តទៅនេះ​ ពួកគាត់ ក៏បានដើរមើលបន្ថែមទៀតពី​បរិស្ថាន​ និងរបៀបរបបក្នុងការបំពេញការងាររបស់បុគ្គលិកតាមបន្ទប់នៃផ្នែកនិមួយៗ ក្នុងគោលបំណងស្វែងយល់ពី ឆន្ទៈ និងភាពស្វិតស្វាញរវាងគ្នានិងគ្នាក្នុងក្រុម នៃ Codingate Technology ទាំងមូល។ ដោយមើលឃើញពីភាពស្វាហាប់របស់បុគ្គលិកគ្រប់នាយកដ្ឋានរាប់ចាប់តាំងពី ផ្នែកអភិវឌ្ឍន៍កម្មវិធី ផ្នែកគ្រប់គ្រងគម្រោង​ ផ្នែកប្រតិបត្តិការ និងផ្នែកផ្សេងទៀត ជាហេតុធ្វើឱ្យអ្នកគ្រូបង្រៀនទាំងអស់ បានទទួលការយល់ដឹងអំពីវប្បធម៌នៃការធ្វើការបែបវិជ្ជមាននៅក្នុងក្រុមហ៊ុន ដែលកត្តាទាំងនេះហើយបានជួយជំរុញការបង្កើតថ្មី ក៏ដូចជាជោគជ័យរបស់ Codingate Technology កន្លងមក។

នៅក្នុងនោះផងដែរ ក៏មានក្រុមការងារម្នាក់ឆ្លៀតយកឱកាសសម្រាប់នាំយកជាការធ្វើបទបង្ហាញទៅលើ ប្រវត្តិនិងដំណើរការទូទៅខ្លះៗរបស់ក្រុមហ៊ុន Codingate Technology ទៅកាន់ពួកគាត់ផងដែរ ដែលការធ្វើបទបរិយាយនេះដែរ បានរួមបញ្ចូល ទាំងសមិទ្ធផលសំខាន់ៗ នៅលើថ្នាក់ជាតិ និងអន្តរជាតិ ដូចជាពានរង្វាន់ 2017 ASEAN ICT Award Winner និង Global Startup 2019 Award Winner ជាដើម ក៏ដូចជាភាពជោគជ័យជាច្រើនផ្សេងទៀត ដែលក្រុមហ៊ុនធ្លាប់បានសម្រេចក្នុងពេលជាងមួយទសវត្សរ៍មកនេះ ដែលបានឆ្លុះបញ្ចាំងពី គោលដៅចម្បង របស់ក្រុមហ៊ុន​ Codingate Technology ពោលគឺជាការនាំយកនូវ ដំណោះស្រាយឌីជីថល ដែលមានគុណភាពខ្ពស់ទៅកាន់សំណាក់ម្ចាស់អាជីវកម្មនិងសហគ្រាសទាំងឡាយ ដើម្បីធានាឱ្យបាននូវការចូលរួមគាំពារ​​អតិថិជនរបស់យើងក្នុងដំណើរប្រតិបត្តិការការងារជាមួយនឹងបច្ចេកវិទ្យាឆ្ពោះទៅរកភាពរីកចម្រើននៃមុខជំនួញ​ក្នុងយុគសម័យជឿនលឿន។​

ដំណើរទស្សនកិច្ចដោយក្រុមគ្រូបង្រៀនមកកាន់ Codignate Technology ជាភស្ដុតាងមួយសបញ្ជាក់យ៉ាងច្បាស់អំពីបរិយាកាសការងារដ៏រស់រវើករបស់ក្រុមហ៊ុន និងការប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាពយុវជនក្នុងវិស័យបច្ចេកវិទ្យាដែលក្រុមហ៊ុនមាន។ បន្ថែមពីនោះទៀតសោត ក្រុមហ៊ុន Codignate Technology នៅតែបន្តជំរុញនូវសកម្មភាពទំនាក់ទំនងនិងសម្ព័ន្ធភាពរវាងដៃគូរពាក់ព័ន្ធដែលមានសក្ដានុពលដ៏ទៃទៀត ក៏ដូចជាផ្តល់នូវដំណោះស្រាយឌីជីថលដែលមានគុណភាពខ្ពស់ជូនទៅកាន់អតិថិជនរបស់យើង។ តាមរយៈការផ្សារភ្ជាប់ក្រុមហ៊ុនរបស់យើង ជាមួយនឹង ការបង្កើតការសហការរវាងស្ថាប័នដទៃទៀតនេះ​ដែរ ក្រុមហ៊ុន​ Codingate Technology បាននឹងកំពុងបន្តកំណត់ទីតាំងនៃភាពជោគជ័យរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាដែលពោរពេញទៅដោយកិត្យានុភាពខ្ពស់នេះ ក្នុងទិសដៅ កសាងផលប្រយោជន៍រួមសម្រាប់ក្រុមហ៊ុនផង និង សង្គមជាតិទាំងមូលផងដែរ។

Stay up to Date

Our Latest Inspirations