Satursday Meeting Up Sales and Operation Team at Codingate Technology

February 13, 2024

Blog Image

[English Version]

Phnom Penh, Cambodia - Codingate Technology, a leading provider of digital solutions, is embracing a transformative approach to drive innovative solutions and technological advancement by initiating a Saturday Meeting Up Sales and Operation Team. A key element of their strategy lies in fostering a culture of innovation within the company, empowering employees to think creatively and develop cutting-edge solutions that exceed customer expectations.

At Codingate Technology, innovation starts from the ground up. The company actively encourages employees at all levels to contribute their ideas and suggestions. Regular brainstorming sessions and idea-sharing workshops provide a platform for collaboration and cross-pollination of ideas. This inclusive approach ensures that a diverse range of perspectives are considered, leading to truly innovative solutions.

In addition to providing opportunities for idea generation, Codingate​​ Technology empowers its employees with the necessary resources and support to transform those ideas into reality. The company invests in cutting-edge technology tools, training programs, and skill development initiatives to equip its workforce with the latest knowledge and techniques. By nurturing a continuous learning culture, Codingate ensures that its employees stay at the forefront of technological advancements.

Moreover, Codingate Technology promotes a work environment that encourages risk-taking and learning from previous lessons. Learning from imperfection is seen as a stepping stone to success, where valuable lessons are learned. Employees are encouraged to embrace experimentation, iterate on ideas, and learn from feedback. This mindset fosters resilience, strong commitment, adaptability, and a willingness to push boundaries – all essential traits for driving innovation.

Looking toward the future, Codingate Technology remains committed to maintaining and furthering its culture of innovation​ as the invaluable 5 strategies of Codingate 2024 that Mr. Sopheakmonkol Sok, CEO and Co-founder of Codingate Technology has set. The company continuously seeks ways to enhance its innovation ecosystem, such as leveraging external partnerships and engaging with industry thought leaders. By embracing a culture of innovation, Codingate Technology is confident in its ability to stay ahead of the curve and deliver cutting-edge solutions that drive technological advancement.

[Khmer Version]

ភ្នំពេញ ប្រទេសកម្ពុជា - ក្រុមហ៊ុន Codingate Technology​ ជាក្រុមហ៊ុន​ផ្ដល់ដំណោះស្រាយឌីជីថលនាំមុខគេ បាននឹងកំពុងរៀបចំយុទ្ធសាស្រ្តក្នុងការផ្លាស់ប្ដូរថ្មីឆ្ពោះទៅរកភាពឈានមុខ​ នៃដំណើរគាំពារនវានុវត្តន៍នៃបច្ចេកវិទ្យាសម្រាប់អាជីវកម្មតាមរយៈការរៀបចំកិច្ចប្រជុំនាថ្ងៃសៅរ៍មួយរវាងក្រុមការងារផ្នែកលក់ និងប្រតិបត្តិការ។ គោលដៅចម្បងនៃការផ្ដួចផ្ដើមរបៀបរបបថ្មីនេះ ក៏មានគោលបំណងបណ្ដុះនូវវប្បធម៌ការងារដែលជម្រុញឱ្យបុគ្គលិកទាំងអស់មានការគិតកាន់តែស៊ីជម្រៅ និងមានកិត្យានុភាពកាន់តែខ្លាំងឡើងៗដោយការផ្លាស់ប្ដូរទស្សនៈយោបល់ពីគ្នាទៅវិញទៅមក។

សម្រាប់ក្រុមហ៊ុន Codingate Technology ផ្ទាល់ ភាពច្នៃប្រឌិតក្នុងការបង្កើតថ្មីអាចលេចឡើងបានសម្រាប់ការអភិវឌ្ឍក្រុមហ៊ុនទាំងមូល តែងតែកើតចេញមកពីការសាមគ្គីគ្នាដ៏រឹងមាំមួយដោយរាប់ចាប់តាំងពីថ្នាក់ក្រោមមក។ ដោយឡែក ក្រុមហ៊ុនតែងតែបន្តលើកទឹកចិត្តជានិច្ចទៅកាន់ក្រុមការងារគ្រប់ជាន់ថ្នាក់ដើម្បីបញ្ចេញនូវការយល់ឃើញរបស់ខ្លួន។ ការចែករំលែកគំនិតដល់គ្នាទៅវិញទៅមករបស់ក្រុមការងារទាំងអស់ប្រព្រឹត្តទៅយ៉ាងរលូនពេញមួយព្រឹក។ កត្តានេះពិតជាជំរុញបានយ៉ាងខ្លាំងនូវសណ្ដានចិត្ត និងផ្នត់គំនិតក្នុងការចែករំលែកចំណេះដឹង ទស្សនៈនៅក្នុងក្រុមហ៊ុនឱ្យកាន់តែមានភាពទូលំទូលាយជាងមុន ស័ក្ដិសមជាអ្នកផ្ដល់ដំណោះស្រាយឌីជីថលឈានមុខគេនាយុគសម័យដ៏ជឿនលឿននេះ។

បន្ថែមពីនេះទៅទៀត  ការប្រជុំនេះក៏ជាឱកាសដ៏មានតម្លៃមួយដែលក្រុមការងាររបស់ Codingate Technology ទាំងអស់ បោះជំហានក្នុងការចាប់យកគំនិតថ្មីៗជាបន្តបន្ទាប់ទៀត​ក្នុងន័យអភិវឌ្ឍន៍ធនធានចំណេះដឹងដើម្បីប្រើប្រាស់ផ្ទាល់នៅអំឡុងពេលផ្ដល់សេវាកម្មទៅកាន់អតិថិជន។ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ក្រុមហ៊ុនតែងគាំទ្រជានិច្ចនូវសកម្មភាពនៃការប្រជុំ​ ការបណ្ដុះបណ្ដាលដើម្បីបង្កើនចំណេះដឹងទៅកាន់ក្រុមការងារ ដោយការជ្រោមជ្រែងផ្ដល់នូវសម្ភារៈ និងបច្ចេកវិទ្យា​ក្នុងដំណើរការនៃសកម្មភាពទាំងនេះ។ ជាពិសេស​ តាមរយៈ ឆន្ទៈនិងស្មារតីនៃការបន្តការរៀដោយឥតឈប់ឈរនេះ ពិតបានធានាថាក្រុមការងាររបស់យើងតែងតែឈានមុខគេជានិច្ច។

លើសពីនេះ ក្រុមហ៊ុន Codingate Technology មានគោលដៅលើកកម្ពស់បរិយាកាសការងារបែបនេះជាបន្តបន្ទាប់ ដើម្បីជំរុញការរៀនសូត្រពីមេរៀន និងបទពិសោធន៍ទាំងអស់ដែលធ្លាប់ឆ្លងកាត់ពីមុនមក។ ការរៀនសូត្រអំពីអ្វីដែលធ្លាប់កើតឡើងនៅក្នុងបរិបទការងារទាំងនេះ នឹងនាំមកវិញនូវភាពរឹងមាំ អំណត់អត់ធ្មត់ ការប្ដេជ្ញាចិត្តខ្ពស់ ការសម្របបានគ្រប់កាលៈទេសៈជាមួយនឹងឆន្ទៈមោះមុត ឆ្ពោះទៅរកប្រណិតភាពដ៏ល្អបំផុតក្នុងដំណើរនវានុវត្តន៍នេះ។

ការមើលឆ្ពោះទៅរកថ្ងៃអនាគតដ៏ជឿនលឿននេះ ធ្វើឱ្យក្រុមហ៊ុន Codingate Technology តែងប្រកាន់ខ្ជាប់នូវការតាំងចិត្តស្របតាមគោលដៅយុទ្ធសាស្រ្តដ៏មានន័យទាំង៥របស់​លោក សុខ សុភមង្គល នាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Codingate Technology ដែលនឹងឆ្ពោះទៅរកភាពឈានមុខគេប្រកបដោយចីរភាព។ ក្រុមហ៊ុនទាំងមូលនៅតែបន្តជានិច្ចទៅលើវិធីសាស្រ្តក្នុងគាំពារឧស្សាហកម្មគ្មានផ្សែង ដោយរួមបញ្ចូលទាំងការសហការជាមួយក្រុមហ៊ុនជាដៃគូរសម្រាប់វិស័យធុរកិច្ចឌីជីថល​ និងសាបព្រោះផ្នត់គំនិតនៃភាពជាអ្នកដឹកនាំ។

 

Stay up to Date

Our Latest Blog